នៅ​ក្នុង​កម្ពុជា វិស័យ​សំណង់ គឺជា វិស័យ​មួយ បន្ទាប់ពី​វិស័យ​កាត់​ដេរ​ដែល​បាន​ជួយ​ជំរុញ សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ទសវត្សរ៍ ដែល​កាល​ពី​ឆ្នាំ ២០១៥ កន្លង​ទៅ។ វិស័យ​ស

  • 6 years ago
នៅ​ក្នុង​កម្ពុជា វិស័យ​សំណង់ គឺជា វិស័យ​មួយ បន្ទាប់ពី​វិស័យ​កាត់​ដេរ​ដែល​បាន​ជួយ​ជំរុញ សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ទសវត្សរ៍ ដែល​កាល​ពី​ឆ្នាំ ២០១៥ កន្លង​ទៅ។ វិស័យ​សំណង់​បាន​រួម​ចំណែក​ដល់​ទំហំ​សេដ្ឋកិច្ច កម្ពុជា ប្រមាណ​ជា​​ង ១០%។ នេះ​បើ​តាម របាយការណ៍​នៃ ធនាគារពិភព​លោក។

ទោះ​យ៉ាង​ណា អ្នក​ជំនាញ​បាន លើក​ឡើង​ថា ស្ថានភាព​កម្មករ​ប្រមាណ​ជា​ង ២០ ម៉ឺន​នាក់ ក្នុង​វិស័យ​សំណង់ មិន​សូវ​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់ ពី​ស្ថាប័ន​ពាក់ព័ន្ធ​នោះ​ទេ។

កម្មករ​សំណង់​បាន​ជួប​ប្រទះ​នូវ​បញ្ហា ៣ ចម្បង គឺ គ្រោះថ្នាក់​ក្នុង​ម៉ោង​ការងារ បញ្ហា​ប្រាក់​ឈ្នួល និង​បញ្ហា​របស់​កម្មករ​សំណង់​ដែល​គាត់​ជា​ស្ត្រី​ងាយ​រង​គ្រោះ។

Recommended